សំណួរទី៨. តើយើងត្រូវសូត្រដូចម្តេចទៅកាន់អ្នកដែលស្លៀកសម្លៀកបំពាក់ថ្មី?

ចម្លើយ. នៅពេលដែលអ្នកឃើញនរណាម្នាក់ស្លៀកសម្លៀកបំពាក់ថ្មី ចូរអ្នកបួងសួងសុំទូអាឲ្យគេ ហើយសូត្រថា៖ تُبْلِي وَيُخْلِفُ اللَّهُ تَعَالَى

មានន័យថា៖ “សូមអល់ឡោះផ្តល់ឲ្យអ្នកបានពាក់វារហូតដល់ខូច ហើយសូមអល់ឡោះប្តូរនឹងរបស់មួយផ្សេងទៀត”។ រាយការណ៍ដោយ អាពូហ្ទាវូទ