សំណួរទី៤. ចូរសូត្រជំពូក អាល់ករីអះ( سورة القارعة ) និងបកស្រាយអត្ថន័យរបស់វា។

ចម្លើយ. ជំពូក អាល់ករីអះ( سورة القارعة ) និងអត្ថន័យរបស់វា ៖

ក្នុងនាមអល់ឡោះមហាសប្បុរស មហាអាណិតស្រឡាញ់។

អាល់ករីអះ។ តើអាល់ករីអះជាអ្វី? តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អាល់ករីអះជាអ្វីនោះ? គឺជាថ្ងៃដែលមនុស្សលោកប្រៀបដូចជាហ្វូងសត្វមេអំបៅ ដែលហើរប្រសេចប្រសាច។ ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វដែលត្រូវគេធ្វើឱ្យប៉ើង។ ហើយរីឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេធ្ងន់(ខាងអំពើល្អ)នោះ។ គឺគេនឹងស្ថិតក្នុងការរស់នៅប្រកបដោយក្ដីពេញចិត្ដ(នៅ ក្នុងឋានសួគ៌)។ ហើយចំណែកឯអ្នកណាដែលភ្នែកជញ្ជីងរបស់គេស្រាល (ខាងអំពើល្អ)នោះ។ ទីលំនៅរបស់គេ គឺនរកហាវីយ៉ះ(រណ្ដៅនរកដ៏ជ្រៅ) តើអ្វីដែលធ្វើឱ្យអ្នកដឹងថា វាជាអ្វីនោះ? វាគឺជាភ្លើងនរកដ៏សែនក្ដៅ។ (អាល់ករីអះ ៈ ១-១១)

បកស្រាយអត្ថន័យ

១. ពេលវេលាដែលធ្វើឱ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់នៃថ្ងៃនោះ។

តើអ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ?

តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ្វីទៅជាពេលវេលាដែលធ្វើឲ្យដូងចិត្តរបស់មនុស្សលោកភ័យញាប់ញ័រដោយសារតែស្ថានភាពដ៏រន្ធត់របស់វានោះ? ពិតណាស់ វានោះគឺជាថ្ងៃបរលោក។

៤. គឺថ្ងៃដែលដួងចិត្តមនុស្សលោកញាប់ញ័រភ័យរន្ធត់ ប្រៀបដូចជាហ្វូងសត្វមេអំបៅដែលហើរប្រសេចប្រសាចគ្រប់ទីកន្លែង។

៥. ហើយភ្នំទាំងឡាយប្រៀបដូចជារោមសត្វចម្រុះពណ៌ដែលត្រូវគេធ្វើឱ្យប៉ើងរប៉ាត់រប៉ាយ។

៦. រីឯអ្នកដែលទង្វើល្អរបស់គេធ្ងន់ជាងទង្វើអាក្រក់នោះ

៧. រូបគេនឹងស្ថិតនៅក្នុងជីវិតរស់នៅមួយដ៏ជាទីគាប់ចិត្តដែលគេនឹងទទួលបានវានៅក្នុងឋានសួគ៌។

៨. ហើយចំណែកឯជនណាដែលទង្វើអាក្រក់របស់គេធ្ងន់ជាងទង្វើល្អនោះ

៩. ទីលំនៅ និងកន្លែងស្នាក់អាស្រ័យរបស់គេនៅថ្ងៃបរលោកនោះ គឺនៅក្នុងឋាននរកជើហាន់ណាំ។

១០. តើអ្វីដែលធ្វើឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងថា វាជាអ្វីនោះ?

១១. វាគឺជាភ្លើងនរកដ៏សែនក្តៅបំផុត។